iPhone របស់ក្រុមហ៊ុន Apple ត្រូវបានពន្យារពេលដោយសារតែរឿងនេះសោះ!

[ទីផ្សារបរទេស] ក្រុមហ៊ុន Apple បានប្រកាសថាទូរស័ព្ទ Iphone ត្រូវបានពន្យារពេលដោយតែបិទខ្ទប់ដ៏តឹងរ៉ឹងនៃរាលដាលឆ្លងជំងឺកូវីត-១៩ នៅក្នងប្រទេសចិន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ។ ក្រុមហ៊ុន Apple បានបញ្ជាក់ឱ្យក្រុមហ៊ុនដែលផ្គត់ផ្គង់បង្កើនល្បឿននៃការអភិវឌ្ឍន៍ទូរស័ព្ទ iPhone ស្របពេលជាមួយនឹងបញ្ហានេះកំពុងកើតទ្បើង។ ដោយទ្បែកចំពោះការបិទខ្ទប់នេះដោយសារតែគោលនយោបាយប្រឆាំងនឹងជំងឺកូវីត-១៩ នៅក្នុងប្រទេសដែលនាំឱ្យក្រុមហ៊ុនដំឡើង iPhone Pegatron សម្រេចចិត្តផ្អាកប្រតិបត្តិការនៅរោងចក្រ Shanghai និង Kunshan កាលពីមេសាកន្លងមកនេះ។ ហើយមជ្ឈមណ្ឌលហិរញ្ញវត្ថុនៅឯទីក្រុងសៀងហៃ នៅតែជាប់គាំងយ៉ាងខ្លាំងដោយបិទខ្ទប់ទូទៅទីក្រុងនេះជាង ៧ សប្តាហ៍មកបើគិត្រឹមពេលនេះ ស្របពេលដែលទីក្រុងប៉េកាំងបានបង្កើនកិច្ចខិតខំប្រឹងប្រែងដាច់ដោយឡែក។ គួរបញ្ជាក់ថាផងដែរថាក្រុមហ៊ុន Apple ក៏បានព្យាករណ៍ពីបញ្ហាធំជាងនេះ នៅពេលដែលការបិទខ្ទប់នៃការរាលដាលឆ្លងជំងឺកូវីត-១៩ បានធ្វើឱ្យផលិតកម្ម និងតម្រូវការនៅក្នុងប្រទេសចិនមានភាពតានតឹង ដោយសង្គ្រាមនៅអ៊ុយក្រែនបានបន្ថែមបញ្ហាដល់ក្រុមហ៊ុនផលិត iPhone ៕